ខេត្តព្រៃវែង៖ នៅថ្ងៃអាទិត្យ ២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ត្រី ឯក សៅដា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម បានដឹកនាំមន្ត្រីជំនាញ នៃស្នងការដ្ឋាន

នគរបាលខេត្តព្រៃវែង ស្របតាមការណែនាំ របស់លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ។

សូមជម្រាបថា បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណខូច បាត់ ឬហួសសុពលភាព សូមអញ្ជើញមកសាលាឃុំទឹកថ្លា ដើម្បីឱ្យនគរបាលខេត្តព្រៃវែង ពិនិត្យ និងកែសម្រួលជូនភ្លាមៗ ៕




