អធិការដ្ឋាននគរបាលខណ្ឌដូនពេញ-បង្ក្រាបក្រុមម៉ូតូបំពងសម្លេងខុសបច្ចេកទេស(សុីមាំងប្រែន) និងក្រុមបង្ហោះម៉ូតូតាមដងផ្លូវ ទីសាធារណៈនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលធ្វេីអោយមានការរំខានការរស់នៅរបស់ប្រជាពលរដ្ឋ ភ្ញៀវ

ជាតិ អន្តរជាតិ ក៍ដូចជាបង្កការ ភ័យខ្លាចដល់អ្នកធ្វេីដំណេីរ ថ្មេីរជេីង ឬយានជំនិះ ជាលទ្ធផល សសមត្ថកិច្ចធ្វេីការបង្ក្រាបបានចំនួន.២៥.គ្រឿង ដេីម្បីយកមកធ្វេីការអប់រំ ណែនាំ ដល់ម្ចាស់យានយន្ត ក៍ដូចជាការអនុវត្តន៍ ផាកពិន័យតតាមអនុក្រឹត្យលេខ.៣៩

សមត្ថកិច្ចសំណូមពរ សូមអោយប្អូនៗ បញ្ឈប់ភាពអសកម្មក្នុងការប្រេីប្រាស់ម៉ូតូកែច្នៃខុសបច្ចេកទេស(សុីម៉ាំងប្រែន) និងបញ្ឈប់ការបង្ហោះម៉ូតូ ដេីម្បីរក្សាសណ្តាប់ធ្នាប់ សាធារណៈ នៅក្នុងសង្គម និងបញ្ជាស់ ការប៉ះពាល់ ដល់ប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរ។





